Follow Me

Follow us on Twitter

សមាជិកលើបណ្តាញ

None

ម៉ោងនៅកម្មជា

ចូលរួមជាមួយយើង

Last comments

No comment...

CB Workflows

បញ្ញីសមាជិក



Designed by:

Newsflash

សូមស្វាគមន៏ដែលចួមកដល់ខែ្មរបូរី

កម្មវិធីយើងខ្ញុំគឺមិនថើ្វអោយលោកអ្នកមានការខកចិត្តឡើយ ​​​កម្មវិធីយើងមានរឿងផ្លុកកំប្លែង

ការស្វែងយល់និងពិភាក្សាពិសេស សូមទៅកាន់ ខ្មែរបូរីពិភាក្សា

សូមស្វាគមន៏នូវអ្វីដែលថ្មី PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ khmerborey   
ថ្ងៃពុធ ទី29ខែ​មិថុនាឆ្នាំ2011ម៉ោង06:28

បន្ទាប់ពីបានទទួលការគាំទ្ររបស់មិត្តអ្នកអានខ្ញុំបានមានសេចក្តីសោមន្សរីករាយបានបង្កើតនូវគេហទំព័រថ្មីមួយ ដែលមានឈ្មោះថា ខ្មែរចែករំលែក (Khmer Share) www.khmer-share.com ហើយក្នុងនោះផងដែរអ្នកអាចបញ្ចេញនូវទេពកោសល្យ របស់អ្នកជូនដល់អ្នកទស្សនាទាំងឡាយតាម រយះសិល្ប៏ៈ និពន្ឋ សំនៀង និង បទពិសោធន៏ផ្សេងៗ ក៏ដូចជារឿងកំប្លែងផងដែរ។ យើងខ្ញុំជាក្រុមយុវជនខ្មែរសិ្ថតនៅខេត្តប៉ៃលិន ជាអ្នកសិក្សានិង ស្រាវជ្រាវតែប៉ុន្នោះ សូមអនុគ្រោះរាល់ទង្វើររបស់ យើងខ្ញុំផង។

សូមអរគុណ ប្រធានសមាជិក សិលា

new website available with khmer-share.com it's new of my website and all of information here and more will be update at khmer share please visite us at www.khmer-share.com

best sela

 
តួលេខ​អ្នក​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នៅ​ស្ពាន​កោះ​ពេជ្រ​ជា​ផ្លូវការ​មាន ៤៥៦​នាក់ PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ khmerborey   
ថ្ងៃពុធ ទី24ខែ​វិច្ឆិកាឆ្នាំ2010ម៉ោង13:19

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​ជា​អនុប្រធាន​គណៈកម្មការ​ដោះស្រាយ​ការងារ​បន្ទាន់​លើ​ឧបទ្ទវហេតុ​នៅ​ ស្ពាន​កោះ​ពេជ្រ លោក អ៊ិត សំហេង បាន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា មាន​ចំនួន ៤៥៦​នាក់ និង​របួស​ចំនួន ៣៩៥​នាក់។ តួលេខ​នេះ​មាន​ការ​ខុស​គ្នា​ជាមួយ​តួលេខ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា កន្លង​ទៅ។

RFA/Tin Zakariya

២៣-វិច្ឆិកា-២០១០: ជន​រង​គ្រោះ​ដែល​បាន​រួច​ផុត​ជីវិត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត

លោក ផៃ ស៊ីផាន បាន​ពន្យល់​ចំពោះ​តួលេខ​ជា​បឋម​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ដែល​ថា មាន​មនុស្ស​ស្លាប់ ៣៧៩​នាក់ និង​របួស ៧៥៥​នាក់​នោះ​ថា គឺ​ជា​តួលេខ​ក្រៅ​ផ្លូវការ ដែល​គេ​បូក​សរុប​ពី​ខាង​មន្ទីរពេទ្យ​រដ្ឋ និង​តួលេខ​អ្នក​រង​គ្រោះ​បាន​ទៅ​ព្យាបាល​នៅ​តាម​ខែត្រ​រៀងៗ​ខ្លួន។

លោក ផៃ ស៊ីផាន ពន្យល់​ថា ៖ «ប្រភព​ទី​១ គឺ​នៅ​មន្ទីរពេទ្យ​ដែល​ឃើញ​ចំនួន​ជាក់​ស្តែង​ទាំង​អ្នក​ស្លាប់ និង​អ្នក​របួស ហើយ​ប្រភព​មួយ​ទៀត ធ្វើ​របាយការណ៍​មូលដ្ឋាន​មក​វិញ អ្នក​ស្លាប់​ប៉ុន្មាន និង​អ្នក​របួស​ប៉ុន្មាន​ដើម្បី​យក​មក​ផ្ទៀងផ្ទាត់»

សាស្ត្រាចារ្យ​មួយ​រួប​ឈ្មោះ មុំ ជុត ទទួល​បន្ទុក​ផ្នែក​រៀបចំ​សាកសព​បញ្ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នៅ ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា មាន​មនុស្ស​ស្លាប់​ម្នាក់​ទៀត ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​យក​ទៅ​ផ្ទះ​ភ្លាមៗ។

មន្ទីរពេទ្យ​រដ្ឋ​ដែល​ជួយ​សង្រ្គោះ​អ្នក​រង​គ្រោះ​នៅ​ក្នុង​ឧបទ្ទវហេតុ​ កោះ​ពេជ្រ មាន​មន្ទីរពេទ្យ​ចំនួន​៨ ប៉ុន្តែ​មន្ទីរពេទ្យ​ដែល​មាន​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​របួស នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា មាន​មន្ទីរពេទ្យ​ចំនួន​៤ ដូចជា​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-​សូវៀត មន្ទីរពេទ្យ​ព្រះកុសុមៈ និង​មន្ទីរពេទ្យ​ព្រះកេតុមាលា។

ចំនួន​សាកសព​ដែល​ស្លាប់​នៅ​ពេទ្យ​កាល់ម៉ែត មាន​ចំនួន ១៤៣​នាក់ ក្នុង​នោះ​មាន​មួយ​ចំនួន​ស្លាប់​មុន​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ រី​ឯ​អ្នក​របួស​មាន ១៥៥​នាក់ ក្នុង​នោះ​ស្រី ៧៥​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត។

របាយការណ៍​ពី​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត ឬ​ហៅ​ថា ពេទ្យ​រុស្ស៊ី បាន​បង្ហាញ​ថា ចំនួន​មនុស្ស​ស្លាប់​មាន ១៤០​នាក់ ក្នុង​នោះ​ស្រី ៧៣​នាក់ និង​ប្រុស ៦៧​នាក់ ប៉ុន្តែ​អ្នក​ស្លាប់​ទាំង​នេះ​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​មុន​បញ្ជូន​ ដល់​មន្ទីរពេទ្យ រី​ឯ​អ្នក​ស្លាប់​ក្នុង​មន្ទីរពេទ្យ​នេះ​មាន​តែ​ម្នាក់​ទេ។

វេជ្ជបណ្ឌិត តិច វេង នៃ​មន្ទីរពេទ្យ​ព្រះកេតុមាលា​ផ្នែក​សង្គ្រោះ​បន្ទាន់ បាន​ឲ្យ​ដឹង​ថា តាម​ការ​សន្និដ្ឋាន​របស់​លោក​បាន​បញ្ជាក់​ថា បញ្ហា​ដែល​បណ្ដាល​ឲ្យ​មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើន​បែប​នេះ មក​ពី​ការ​ប្រជ្រៀត​គ្នា​រយៈ​ពេល​យូរ ហើយ​ថប់​ដង្ហើម ៖ «លោត​លើ​ស្ពាន​ទៅ ​ជាន់​ក​គ្នា​លង់​ទឹក​ស្លាប់​តែម្ដង អ្នក​នៅ​លើ​ស្ពាន​ស្លាប់​ដោយសារ​គាត់​ថប់​ដង្ហើម​ដក​អត់​រួច​ហ្នឹង​ណា ជាន់​គ្នា​គាប​គ្នា​ជាប់​តែម្ដង»

ទាក់ទង​ទៅ​នឹង​សោកនាដកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​ដែល​បាន​កើត​មាន​កាល​ពី​យប់ ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ ដោយ​ប្ដេជ្ញា​រក​មូលហេតុ​ក្នុង​ការ​ធ្វើ​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ​នេះ។

លោក ហ៊ុន សែន បាន​អះអាង​ដូច្នេះ ៖ «បញ្ហា​ដ៏​សំខាន់​មួយ​ដែល​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​រក រុក​រក​ឲ្យ​ឃើញ​អំពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដ៏​សម្បើម​នេះ»

ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​ក្ដី ប៉ុន្តែ​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ផ្លូវការ​ណា​មួយ​អះអាង​អំពី​មូលហេតុ​ពិត​ប្រាកដ ដែល​បណ្ដាល​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​ពេជ្រ​ឆ្លង​ទៅ​កោះ​ពេជ្រ បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​រាប់​រយ​នាក់​នោះ​នៅ​ឡើយ​ទេ។

ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ការ​សន្និដ្ឋាន​ជា​បឋម​ថា ការ​ស្លាប់​នោះ​មក​ពី​ការ​រត់​ជាន់​គ្នា បើ​ទោះ​បី​ជា​ប្រភព​អ្នក​រង​គ្រោះ​មួយ​ចំនួន​បាន​អះអាង​ថា មាន​ការ​ឆក់​ខ្សែ​ភ្លើង មាន​ការ​ច្រាន​គ្នា​បណ្ដាល​ឲ្យ​ដួល​គរ​លើ​គ្នា ដោយសារ​មាន​ការ​ស្រែក​បំភ័យ​ថា ស្ពាន​បាក់​ជា​ដើម៕ by rfa

បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត​នៅ ថ្ងៃពុធ ទី24ខែ​វិច្ឆិកាឆ្នាំ2010ម៉ោង13:28
 
អ្នកស្លាប់កើនទ្បើងចំនួន​ 375 នាក់ របួសជិត 775 នាក់ នៅស្ពានពេជ្រ PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ khmerborey   
ថ្ងៃអង្គារ ទី23ខែ​វិច្ឆិកាឆ្នាំ2010ម៉ោង05:13

ការដួលសន្លប់ថប់ដង្ហើម​ នៅស្ពានពេជ្រ មានចំនួនកើនដល់ ៣៧៥ នាក់ និង​របួសជិត ៧៧៥ នាក់ ភាគច្រើន​ជាយុវវ័យ នៅតាមបណ្តាខេត្ត និង រាជធានីភ្នំពេញ មកលេងកំសាន្ត ក្នុងពិធីបុណ្យអុំទូក ។​រដ្ឋាភិបាល បានផ្តល់នូវ មជ្ឃូសចំនួន៤០០ និង រថយន្ត៥០ គ្រឿងដើម្បីបញ្ជូនសាកសព្វទៅតាមបណ្តាខេត្ត និងផ្តល់ថវិការចំនួន៥លានរៀលផង

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

 

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ខ្មែរបូរី: គូរសំគាល់ថាប្រទេសមួយចំនូនមានទទួលគ្រោះថ្នាក់ដោយសារ គ្រោះថ្នាក់ធម្មជាតិ ដោយឡែកកម្ពុជាយើង...........

 
នាឡិកា ស្រីស៊ិចស៊ី PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ khmerborey   
ថ្ងៃពុធ ទី08ខែ​កញ្ញាឆ្នាំ2010ម៉ោង09:44
បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត​នៅ ថ្ងៃពុធ ទី08ខែ​កញ្ញាឆ្នាំ2010ម៉ោង09:50
 
ទំនួញប្រេត(ពេជ្រសុខា) PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ khmerborey   
ថ្ងៃច័ន្ទ ទី06ខែ​កញ្ញាឆ្នាំ2010ម៉ោង05:00

ជិតដល់បុណ្យភ្ជុំហើយដាក់ ទំនួញប្រេតមួយសិន

បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត​នៅ ថ្ងៃច័ន្ទ ទី06ខែ​កញ្ញាឆ្នាំ2010ម៉ោង05:24
 
<< ចាប់ផ្ដើម < មុន 1 2 3 4 5 6 7 8 បន្ទាប់ > ចុងក្រោយ >>

មតិអ្នក

តើអ្នកចូលវីបសាយនេះដើម្បីអ្វី?
 

អ្នកទស្សនា

យើងមាន ភ្ញៀវ3នាក់ លើបណ្តាញ

ពាណិជ្ជកម្ម

អ្នកជួយឩបត្ថម្ភ
ខ្មែរបូរី សូមស្វាគមន៏
We are khmer for khmer and more thank khmer needs
សៀកចាន់ដារ៉ា
ហាងយើងខ្ញុំមានបំរើ ជូននូវសេវាកម្ម កែឆ្នៃត្បូងធម្មជាតិគ្រប់ប្រភេទនិងមានទទួលទិញនិងលក់ត្បូងធម្មជាតិគ្រប់ប្រភេទដែលមាននៅប្រទេសកម្ពុជា រាល់ផលិតផលដែលទិញពីហាងយើងខ្ញុំមិនមែនជាធម្មជាតិពិតៗ ហាងយើងខ្ញុំផ្តូរជូនថវិការវិញដល់អថិជន។ អាស័យដ្ធាន​​​​​​៖ ផ្លូវជាតិលេខ១០​.ភូមិបឌិនៀវ​​​​​​​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទូរស័ព្ទ​ (855)016899105/(855)012351110

ចូលក្នុងខ្មែរបូរី

ការជជែកកំសាន្ត

Joomla chat